សមាគមន៍បឹងតាមោកស្វែងរកដំណោះស្រាយពីលោក ហ៊ុន សែន

ប្រជាពលរដ្ឋ​សហគមន៍​បឹង​តាមោក​ជាង​រយ(១០០)នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​ជា​ថ្មី​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ ដោយ​បារម្ភ​ពី​ការ​បណ្តេញ​ដោយ​បង្ខំ។ ពួកគាត់ លើក​ឡើង​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ សាលា​ខណ្ឌ​ កំពង់​ចាក់​ដី លុប​បឹង​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​មាន​ទុយយោ​បូម​ខ្សាច់​ ចូល​មក​ជិត​​ដល់​ផ្ទះ​របស់​គាត់​ផង​ដែរ។ ពួកគាត់ ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ករណីនេះ ។ #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា #សុនឆ័យ #គណបក្សភ្លើងទៀន