វេទិកាអ្នកស្តាប់៖ តើគណបក្សសង្គ្រោះជាតិ អាចចូលរួមការបោះឆ្នោតបាន ឬទេ?

រដូវ​បោះឆ្នោត​ថ្មី​កាន់​តែ​ខិត​ចូល​មក​ដល់​ជាថ្មី​ម្ដង​ទៀត​ហើយ។ អ្នក​នយោបាយ​ ក៏​ប្រញិបប្រញាប់​នាំ​គ្នា​ពង្រឹង​ ឬ​បង្កើត​គណបក្ស​នយោបាយ​ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​ការបោះឆ្នោត​ជា​ហូរហែ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ គណបក្ស​នយោបាយ​ដែល​មាន​កម្លាំង​ប្រដំប្រសងគ្នា​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន ហើយ​ដែល​លោក ហ៊ុន សែន​ រំលាយ​ចោល​ នៅ​មិន​ទាន់​រក​វិធី​លេច​មុខ​ឡើង​វិញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ តើគណបក្សសង្គ្រោះជាតិ អាចចូលរួមការបោះឆ្នោតបាន ឬទេ? វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី៖ ១. លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ២. លោក សេង សារី អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម