អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម១អង្គ ក្រោមហេតុផលល្មើសវិធានការកូវីដ១៩

អាជ្ញាធរ​​​​ចាប់​​​ផ្សឹកព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម១អង្គនៅ​ខេត្តកំពង់ចាម​ ក្រោមហេតុផលល្មើសវិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ហើយចាត់ចាត់ករណីនេះ​គឺជាការ​ធ្វើទុក្ខបុកម្នេញលើព្រះសង្ឃខ្មែរក្រោម។ មន្រ្តី​​​សង្គម​​ស៊ីវិល​​​សង្កេត​ឃើញ​ថា​ករណី​នេះ​បង្កើត​នូវ​មន្ទិល​សង្ស័យ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ព្រះអង្គ។ អ្នកស្រី ខែ សុណង សម្ភាស​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺង​ យ៉ឹងរតនា អំពីរឿងនេះ៖