វីដេអូ
ថៃបានអភិវឌ្ឍកោះគជ់ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
2024-12-10
ប្រទេសថៃបានអភិវឌ្ឍកោះគជ់ឱ្យក្លាយជាកោះទេសចរណ៍ដ៏ពេញនិយមមួយជាយូរឆ្នាំមកហើយ ដោយមានពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់កំពុងរស់នៅលើកោះនេះ។ រដ្ឋាភិបាលថៃអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិទាំងស្រុងលើកោះគជ់ ផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ខណៈរដ្ឋាភិបាលខ្មែរក្នុងសម័យរបបដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ធ្លាប់តវ៉ាថា មួយចំណែកធំនៃកោះគជ់នេះ ជារបស់ខ្មែរ បើផ្អែកតាមសិទ្ធិសញ្ញាបារាំង-សៀម ដូចគ្នា។ តើកោះគជ់ មានទេសភាព និងមានការអភិវឌ្ឍបែបណាខ្លះ សូមរង់ចាំទស្សនាសេចក្ដីរាយការណ៍ពិស្ដាររបស់លោក ជី វីតា ដែលបានធ្វើដំណើរទៅដល់កោះនេះផ្ទាល់ ក្នុងពេលឆាប់ៗនេះ?