ក្រសួងការពារជាតិចិន បដិសេធថាគ្មានមូលដ្ឋានទ័ពចិន នៅ​រាម​ ខេត្តព្រះសីហនុ

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វូ ឈាន (Wu Qian) ថា​ចិន និង​កម្ពុជា​ នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា រួម​ទាំង​ផ្នែក​ហ្វឹកហ្វឺន​វិស័យ​យោធា​ផង។ ប្រតិកម្ម​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​រូប​នេះ ត្រូវ​បាន​ដកស្រង់​ក្នុង​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា​នេះ។