សាលាឧទ្ធរណ៍ថាអតីតបុគ្គលិកអាស៊ីសេរីលែងស្ថិតក្រោម​ការ​ពិនិត្យរបស់តុលាការហើយ

សាលាឧទ្ធរណ៍ នៅថ្ងៃសុក្រនេះ ប្រកាសច្រានចោលបណ្តឹងទាស់របស់អតីតបុគ្គលិកអាស៊ីសេរីពីររូប ដោយយោងលើហេតុផលថា បណ្តឹងនេះមិនមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។ ក៏ប៉ុន្តែ សាលាឧទ្ធរណ៍បានបំភ្លឺថា អ្នកទាំងពីរមិនស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការទៀតនោះទេ ដោយសារតែចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ មិនបានចេញដីកាដោយឡែកមួយទៀត ដែលដាក់អ្នកទាំងពីរស្ថិតក្រោមការត្រួតពិនិត្យ។