វីដេអូ
ពលករខ្មែរនៅក្រៅប្រទេស ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ
2023-01-22
ពលករខ្មែរគាំទ្របក្សភ្លើងទៀននៅក្រៅប្រទេសចេញបាតុកម្មទាមទារយុត្តិធម៌ជូនលោក ថាច់ សេដ្ឋា និងអ្នកជាប់ឃុំដោយអយុត្តិធម៌ផ្សេងទៀត។ ពួកគេចាត់ទុកករណីទាំងនោះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់មុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ៕ អ្នកស្រី សុជីវី សម្ភាសប្រធានគណបក្សភ្លើងទៀន ប្រចាំប្រទេសកូរ៉េខាងត្បូង លោក អន ចាន់ថន អំពីការធ្វើបាតុកម្មនេះ៖