រំលងទៅមាតិកាចម្បងតើមានអ្វីខ្លះដែលអាចជាយុទ្ធសាស្រ្តនៅពីក្រោយ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ?
មន្រ្តីបក្សប្រឆាំងចំនួន ២៤នាក់ហើយបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបានខកខានចូលប្រឡូកក្នុងវិស័យនេះជាង៣ឆ្នាំ ដោយសារតែពួកគេស្ថិតនៅក្នុងបញ្ជីហាមធ្វើនយោបាយរបស់តុលាការកំពូលក្នុងសំណុំរឿងរម្លាយគណបក្សសង្រ្គោះជាតិ។
អ្នកសុំសិទ្ធិធ្វើនយោបាយមួយចំនួនអះអាងថាពួកគេមានបំណងធ្វើនយោបាយឡើងវិញ និងត្រៀមខ្លួនអោយទាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជាតិ ឆ្នាំ២០២២ និង២០២៣ខាងមុខ។
អ្នកស្រី សុជីវី សម្ភាសអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា និងអ្នកវិភាគ កញ្ញា លី ស្រីស្រស់ អំពីបញ្ហានេះ៖