រំលងទៅមាតិកាចម្បងតុលាការកំពូលមិនដោះលែងឲ្យកញ្ញា សេង ធារី
តុលាការកំពូលសំរេចមិនដោះលែងឲ្យកញ្ញា សេង ធារី ឲ្យមានសេរីភាពទេនៅថ្ងៃទី៣០ ខែកញ្ញានេះ។ មេធាវីការពារក្តីឲ្យកញ្ញា សេង ធាវី លើកឡើងថា តុលាការលើកហេតុផលថា មូលហេតុដែលមិនដោះលែងកញ្ញា សេង ធារី នេះដើម្បីបន្តនីតិវិធីរបស់តុលាការ និងកុំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ សវនាការព្រឹកមិញនេះអាជ្ញាធរ មិនបានដឹងកញ្ញា សេង ធារី ពីពន្ធនាគារព្រះវិហារ មកចូលរួមក្នុងសវនាការទេ ។ លោកមេធាវីការពារក្តីឲ្យកញ្ញា សេង ធារី បន្តថាកូនក្តីរបស់លោកមិនទាន់ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេ៕