លោក មួង ណារ៉េត​ រាយការណ៍​ពីអ្នកជំងឺម្នាក់ស្លាប់នៅ មណ្ឌលចត្តាឡីស័ក

ទោះបីជា​ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ហើយ​ក្តី ក៏​ការ​គ្រប់គ្រង​ និង​ជ្រើសរើស​មណ្ឌល​ចត្តាឡីស័ក នៅ​តែ​មាន​ភាព​ឆកល្វែង​ រហូត​ធ្វើ​ឲ្យ​មាន​អ្នក​ជំងឺ​ម្នាក់​ស្លាប់​ ដោយ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​។ ​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​បញ្ហាឆក​ល្វែង​នេះ ​និង​បាន​ស្តី​បន្ទោស​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​ដែរ​។ លោក ហ៊ុន សែន បាន​ចាត់​ចែង​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន មាណែត ចាត់​ការ​រឿង​នេះ​ជំនួស​ មន្រ្តី​ដែល​លោក​បាន​ស្តី​បន្ទោស​នោះ​វិញ។ លោក មួង ណារ៉េត រាយការណ៍លម្អិតអំពីបញ្ហានេះ៖ ************************* ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប (YouTube) www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1 #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា