រំលងទៅមាតិកាចម្បងសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឱ្យរដ្ឋាភិបាលផ្តល់កិច្ចគាំពារបន្ថែមលើគ្រូបង្រៀន
សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា លោកគ្រូអ្នកគ្រូដែលមានតួនាទីជាអ្នកអប់រំ បណ្ដុះបណ្ដាលចំណេះដឹងទៅដល់ធនធានជំនាន់ក្រោយនោះ បច្ចុប្បន្នកំពុងរងការរឹតត្បិតសិទ្ធិសេរីភាព ហើយរដ្ឋាភិបាលមិនបានផ្ដល់កិច្ចគាំពារជូនពួកគាត់នោះទេ។ ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី៥ តុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សង្គមស៊ីវិល ព្រមទាំងក្រុមយុវជន ទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងក្របខណ្ឌការងារជាគ្រូបង្រៀនឱ្យមានភាពប្រសើរជាងពេលបច្ចុប្បន្ន។