រំលងទៅមាតិកាចម្បងសង្គមស៊ីវិល រិះគន់អាជ្ញាធរ ដែលចាប់ខ្លួនអ្នកបង្ហោះសាររឿងជំងឺកូវីដ-១៩
មន្ត្រីសង្គមស៊ីវិល និងអ្នកច្បាប់ រិះគន់អាជ្ញាធរកម្ពុជា ថាការចាប់ខ្លួនអ្នកបង្ហោះ សារលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ មិនមែន ជាការអនុវត្តច្បាប់នោះទេ។ ចំណែកស្នងការនគរបាលក្រុងភ្នំពេញ បកស្រាយថា ការចាប់ខ្លួននេះ ដោយសារតែជននោះ បញ្ចេញមតិប៉ាតណាប៉ាតណី ធ្វើឲ្យពលរដ្ឋភ័យខ្លាច។