រំលងទៅមាតិកាចម្បងវេទិកាអ្នកស្តាប់៖ តើការលុបទន្លេមេគង្គជាការអភិវឌ្ឍពិតប្រាកដ ឬជាការបំផ្លាញទន្លេ?
ទន្លេមេគង្គដែលលាតសន្ធឹងកណ្ដាលប្រទេសជាប្រភពធនធានចិញ្ចឹមពលរដ្ឋជាច្រើនលាននាក់ ជាពិសេសពលរដ្ឋដែលរស់នៅតាមដងទន្លេនេះ។ ទន្លេនេះជាប្រភពទឹកទាំងទឹកបរិភោគ និងទឹកស្រោចស្រព ប្រភពចំណីអាហារ និងភក់ល្បាប់មានជីជាតិសម្រាប់បង្កបង្កើនផលផងដែរ។ លើសពីនេះទន្លេបានប្រសពជាមួយទន្លេសាបបង្កើតជាទន្លេបួនមុខ ដែលជាភូមិសាស្រ្តស្រស់ស្អាតកម្រមាននៅលើលោកនេះ។
តើការចាក់ដីលុបទន្លេមេគង្គគឺជាការអភិវឌ្ឍន៍ជាក្រុងរណប អាចផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្នុងមូលដ្ឋាន ឬជាការបំផ្លាញទន្លេ និងធនធាន ដែលមានក្នុងទន្លេដ៏សំខាន់មួយនេះ?
សូមអញ្ជើញលោកអ្នកនាងទស្សនាវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី អំពីប្រធានបទនេះ៖