គណៈ​រដ្ឋមន្ត្រី ចាប់​ផ្ដើម​ប្រជុំសេចក្ដីព្រៀង​ច្បាប់​​ ​ គ្រប់គ្រង​ប្រទេស...

គណៈ​រដ្ឋមន្ត្រី​បាន​ចាប់​ផ្ដើម​​​ប្រជុំ​គ្នា ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​គ្រប់គ្រង​ប្រទេស ក្នុង​ពេល​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា។ ពង្រាង​ច្បាប់​នេះ ជា​ការ​​ដាក់​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។ តាម​គម្រោង​ លោក​ហ៊ុន សែន គ្រោង​នឹង​បញ្ចប់​​ពង្រាង​ច្បាប់​នេះ ហើយ​បញ្ជូន​រដ្ឋសភា នៅ​​ពេល​ឆាប់ៗនេះ។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​​ពង្រាង​ច្បាប់​នេះ ជា​សាធារណៈ​ដើម្បី​ទទួល​យក​មតិ​អ្នក​ពាក់ព័ន្ធ​ខ្លះ បង្ការ​ច្បាប់​នេះ រឹត​បន្តឹង​សិទ្ធិ​ពលរដ្ឋ​ខ្លាំង​ពេក។​​​​