វីដេអូ

ពិធី​រំឭក​ខួប​ ​២​៦​ ​ឆ្នាំ​ ​នៃ​ ​ព្រឹត្តិការណ៍​វាយប្រហារ​គ្រាប់បែក​ឆ្នាំ​ ១​៩​៩​៧​

2023-03-30

ថ្ងៃ​ទី​ ​៣​០​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​៣​ ​ជា​ព្រឹត្តិការណ៍​ខួប​គ​ម្រប់ ​២​៦​ ​ឆ្នាំ​ ​នៃ​ ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ក្រុម​បាតុករ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​សម​ ​រ​ង្ស៊ី ​កាលពី​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មីនា​ ​ឆ្នាំ​ ​១​៩​៩​៧​ ​។​ ​នៅ​ថ្ងៃនេះ​ ​គណបក្ស​ភ្លើង​ទៀន​ ​បាន​រៀបចំ​ពិធី​រំឭក​ខួប​ដល់​អ្នក​ស្លាប់​ ​នៅ​ចេតិយ​មួយ​ ​ក្បែរ​អតីត​រដ្ឋសភា​ ​ដើម្បី​ថ្លែង​សារ​រំលែកទុក្ខ​ ​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​តាមច្បាប់​ ​។​