វីដេអូ

ពលរដ្ឋនៅជាប់តំបន់ព្រៃឡង់ខេត្តព្រះវិហារជាង១០០នាក់ប្រារព្ធទិវាសិទ្ធិមនុស្ស

2023-12-07

ប្រជាពលរដ្ឋជាង១០០នាក់មកពីស្រុកចំនួន២ គឺស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលរស់នៅជាប់នឹងតំបន់ព្រៃឡង់ ចង់ឃើញអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិ ពីសំណាកអ្នកមានលុយមានអំណាច ហើយងាកមកគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ។ ពលរដ្ឋលើកឡើងដូច្នេះ​ នៅក្នុងវេទិកាប្រារព្ធទិវាសិទ្ធិមនុស្សស្ដីពី «សិទ្ធិពលរដ្ឋក្នុងការចូលរួមការពារធនធានធម្មជាតិ» នៅឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ​ នៅថ្ងៃទី០៦ខែធ្នូ។