រំលងទៅមាតិកាចម្បងលោក វន់ ពៅ សង្ឃឹមថា លោក កង ណាកន នឹងបានវិលមកផ្ទះវិញពេលធ្វើចត្តាឡីស័កចប់
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្ឃឹមថាលោក កង ណាកន នឹងបានវិលមកជួបជុំគ្រួសារវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករួច។
លោក វន់ ពៅ ថ្លែងថា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំ #ក្រុងប៉ោយប៉ែត លោក កង ណាកន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័ក បន្ទាប់ពីលោកបាន ទូរស័ព្ទទៅស្រង់ឈ្មោះសមាជិករបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារវិបត្តិ #កូវីដ១៩ ដើម្បីផ្តល់ជំនួយ។
លោក សេក បណ្ឌិត សម្ភាសលោក វន់ ពៅ ប្រធានសមាគម IDEA អំពីបញ្ហានេះ៖