រំលងទៅមាតិកាចម្បងតុលាការកោះហៅ លោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា កោះហៅប្រធានស្តីទីគណបក្ស សង្គ្រោះជាតិលោក សម រង្ស៊ី ឱ្យចូលឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី២៦ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។