រំលងទៅមាតិកាចម្បងលោក រ៉ុង ឈុន ស្នើរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាព និងដំឡើងប្រាក់ខែគ្រូបង្រៀន
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្នើរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាព និងដំឡើងប្រាក់ខែគ្រូបង្រៀន ឲ្យបានមួយភាគបួន នៃប្រាក់ខែរបស់តំណាងរាស្ត្រ ឬស្មើប្រមាណ ៣លានរៀល ក្នុងមួយខែ។ លោក រ៉ុង ឈុន លើកឡើងបែបនេះក្នុងទិវាគ្រូបង្រៀនពិភពលោក។
ទន្ទឹមនឹងស្នើលើកកម្ពស់សិទ្ធិសេរីភាព និងដំឡើងប្រាក់ខែគ្រូបង្រៀន លោក រ៉ុង ឈុន ក៏រិះគន់តំណាងរាស្ត្រដែលអនុម័តប្រាក់ខែសម្រាប់ខ្លួនឯងច្រើន ប៉ុន្តែសម្ងំមិនដោះស្រាយបញ្ហាក្នុងសង្គម និងមិនបានគិតគូរពីប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធជាដើម៕
សូមលោកអ្នកនាងស្ដាប់ការលើកឡើងរបស់ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន អំពីចំណុចនេះ៖