ក្រុម​សហជីព និង​កម្មករ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ក្រោម​ការ​រឹត​បន្តឹង​សេរីភាព​ពី​អាជ្ញាធរ

ក្រុម​សហជីព កម្មករ សមាគម និង​អង្គការ​ផ្នែក​សិទ្ធិ​ការងារ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃអង្គារ ទី ០១​ ខែ​ឧសភា ទីតាំង​ដោយ​ឡែក​ពី​គ្នា ក្រោម​ការ​រឹត​បន្តឹង​សន្តិ​សុខ​ ពី​សំណាក់​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ។