រំលងទៅមាតិកាចម្បងយុវជនធ្វើយុទ្ធនាការ "សូមឃាត់អ្នកកាប់ កុំចាប់អ្នកពារព្រៃឈើ" នៅលើបណ្តាញសង្គម
ក្រុមយុវជន និងសកម្មជនព្រៃឈើរៀបចំយុទ្ធនាការតស៊ូមតិ ការពារព្រៃឈើលើបណ្តាញសង្គម រយៈពេល៣ខែ គឺចាប់ពីដើមខែមីនានេះរហូត ដល់ខែឧសភាខាងមុខ។
មកដល់ថ្ងៃអាទិត្យនេះ យុទ្ធនាការនេះ បានចាប់ផ្តើមបានរយៈពេល២សប្តាហ៍ហើយ ដោយអ្នកចូលរួម បានដាក់ស៊ុម ទៅលើរូបថតក្នុងហ្វេសប៊ុករបស់ពួកគេ ដើម្បីប្រមូលការគាំទ្រពីសាធារណជន ឬអ្នកស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ។
ស៊ុមរូបថតនោះសរសេរឃ្លាថា « សូមឃាត់អ្នកកាប់ កុំចាប់អ្នកពារព្រៃឈើ»