ប្រជា​​សហគមន៍​​ឧត្ដម​​ស្រែ​ពស់​​ខេត្ត​កំពង់ស្ពឺ​​បន្ត​ចុះ​​ការពារ​​ព្រៃ​​មេត្តា​​ធម្មជាតិ​​ទោះ​​ក្រុម​​ទាហាន​​​បាញ់​​គំរាម

ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់​នៅ​ខេត្ត​កំពង់ស្ពឺ​ បន្ត​ចុះ​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​ បើ​ទោះបី​ជា​មាន​ក្រុម​ទាហាន​​ និង​ក្រុម​រថក្រោះ​ង៧០បាញ់​គំរាម​សម្លាប់​ពួកគាត់​​ក៏ដោយ ក៏​ពួកគាត់​មិន​ចុះញ៉ម​ និង​មិន​ខ្លាច​ស្លាប់​ឡើយ។ ប្រជា​សហគមន៍​ថា ពួកគាត់​នឹង​ខិតខំ​រក្សា​ព្រៃ​ឈើ​ដែល​នៅសល់​បន្តិចបន្តួច​នេះ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មើល និង​គ្រាន់​អាស្រ័យ​ផល​ពី​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ។