អ្នកវិភាគលើកឡើងថា តុលាការនឹងបិទបញ្ចប់រឿងក្ដី លោក កឹម សុខា

អ្នកវិភាគនយោបាយព្យាករណ៍ថាតុលាការនឹងមិនពន្យារឿងក្ដី លោក កឹម សុខា ទៀតទេ គឺនឹងបញ្ចប់សំណុំរឿងក្ដីក្ដាំប្រធានគណបក្សប្រឆាំងរូបនេះក្នុងពេលឆាប់ៗនេះ។   បណ្ឌិត សេង សារី បានលើកពីហេតុផលមួយចំនួន ដែលតុលាការអាចកាត់ក្ដីបញ្ចប់សំណុំរឿងលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ ដោយសារតែរដ្ឋាភិបាលចង់បង្ហាញឲ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជាបានងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញជាដើម។  សម្ភាស​បណ្ឌិត សេង សារី ជុំវិញថា​តើមានហេតុផលអ្វីផ្សេងទៀត ​ដែលជំរុញឲ្យតុលាការអាចនឹងបញ្ចប់រឿងក្ដីលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ? »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម