វីដេអូ
កម្ពុជាស្វាគមន៍បច្ចេកវិទ្យាក្រុមហ៊ុន Huawei ខណៈប្រទេសមួយចំនួនបារម្ភពីការជ្រៀតជ្រែករបស់ក្រុមហ៊ុនយក្សចិននេះ
2023-09-21
អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាព្រួយបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិ តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនឈ្មោះ ហួវៃ (Huawei) ខណៈបណ្ដាប្រទេសមួយចំនួនប្រុងប្រយ័ត្ន និងរឹតត្បិតមិនអនុញ្ញាតឱ្យក្រុមហ៊ុននេះពង្រីកប្រព័ន្ធឌីជីថល (Digital) លើប្រទេសពួកគេ។ ការព្រួយបារម្ភនេះ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន ហួវៃ (Huawei) ពិនិត្យលទ្ធភាពនៃការវិនិយោគគ្រឿងបង្គំអេឡិចត្រូនិកនានា និងបញ្ចូលជំនាញសិក្សាឌីជីថលក្រុមហ៊ុន ហួវៃ (Huawei) ឱ្យកូនខ្មែរសិក្សាពីកម្រិតបឋមសិក្សា ដល់ថ្នាក់មហាវិទ្យាល័យ។