វីដេអូ

«ពលរដ្ឋខ្មែរផ្ដាំគ្នា រឿងផឹកស៊ីនិយាយទៅ តែនិយាយរឿងនយោបាយ ប្រយ័ត្នជាប់គុក»

2024-08-09

សាច់ញាតិចាត់ទុកការឃុំខ្លួនសមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាមលោក សាន អឿន អាយុ៦៥ឆ្នាំ និងកំពុងមានជំងឺប្រចាំកាយជាច្រើន ថាជារឿងនយោបាយដើម្បីគំរាមកំហែងដល់ពលរដ្ឋដទៃទៀតឱ្យឈប់នាំគ្នានិយាយការពិតពីបញ្ហាសង្គម និងនយោបាយ។ ការលើកឡើងនេះ ស្របពេលអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសនៅថ្ងៃទី៩ ខែសីហា ថា លោក សាន អឿន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» និងមិនមែនដោយសារលោកមិនបានចូលរួមអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនឡើយ។ ទោះជាយ៉ាងណា សាច់ញាតិនៅមិនទាន់ដឹងពីមូលហេតុដែលលោក សាន អឿន ត្រូវរងការចោទប្រកាន់ពីបទ«ញុះញង់»នៅឡើយទេ។