សាច់ញាតិ​សកម្មជនបក្សប្រឆាំង ស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងគ្រួសារពួកគាត់

សាច់​​ញាតិ​​​​សកម្មជន​​​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​តវ៉ា​ជាថ្មី ស្នើ​តុលាការ​​ក្រុង​ភ្នំពេញ ដោះលែង​គ្រួសារ​របស់​ពួក​គាត់ និង​នាំ​គ្នា​យក​ញត្តិ​ ទៅ​ថ្វាយព្រះ​មហាក្សត្រ ដើម្បី​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ។ ប៉ុន្តែ​មន្ត្រី​វាំង​មិន​បាន​ទទួល​យក​ញត្តិ​របស់​ក្រុម​ស្ត្រី​ទាំង​នេះ​ទេ ដោយ​ប្រាប់​ឱ្យ​ពួក​គាត់​យក​ញត្តិទៅដាក់​នៅ​ស្ថាប័ន​រដ្ឋា​ភិបាល ឬ​សភា​វិញ។