វីដេអូ

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានកុងស៊ុល​វៀតណាម ប្រចាំទីក្រុង​ San Francisco ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន១៣នាក់ ពីពន្ធនាគារ

2025-01-25

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នូវ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ដោះលែង​ព្រះសង្ឃ​ និង​សកម្មជន​ខ្មែរ​ក្រោម​ នៅ​ទូទាំង​ពិភព​លោក​ក្រោយ​វៀតណាម​បាន​កាត់ទោស​ព្រះសង្ឃ​ និង​សកម្មជន​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ម្នាក់​ៗ​។ ​គម្រោង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ បាន​ស្នើ​​ឲ្យ​វៀតណាម​គោរព ​និង​ការពារ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​ និង​ដោះលែង​មនុស្ស​ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។