ក្រុមអ្នកគាំទ្រថាសវនាការលើកទី៥៨របស់លោក កឹម សុខា មានចរិតនយោបាយ

ក្រុម​អ្នក​គាំទ្រ​លោក កឹម សុខា​លើក​ឡើង​ថា​សវនាការ ​លើក​ទី៥៨​នៃ​សំណុំ​រឿង​លោក កឹម សុខា មាន​ចរិត​នយោបាយ។ពួក​គេ​ថា​តុលាការ​នឹង​កោះ​ហៅ​សាក្សី​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី ០៥ ខែ​តុលា​ខាង​មុខ​នេះ​ក្នុង​សំណុំ​ក្បត់​ជាតិ​របស់​លោក កឹម សុខា ។ពពួក​គេ​យល់​ថា​តុលាការ​ធ្វើ​បែបនេះ​និង​ធ្វើ​ឱ្យ​អន្តជាតិ ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ថា​ដើរ​ចាក​កាន់​តែ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ៕