វីដេអូ

មនុស្សជាង៤០នាក់របួងក្នុងករណីរថភ្លើងបុករថយន្តក្រុងនៅខេត្តពោធិ៍សាត់

2024-03-30

គ្រោះថ្នាក់រថភ្លើងបុកឡានក្រុងទេសចរណ៍ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ នៅថ្ងៃទី២៩ ខែមីនា បង្កឱ្យមនុស្សជាង៤០នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អាជ្ញាធរសន្និដ្ឋានដំបូងថា គ្រោះថ្នាក់នេះបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្ត។