រំលងទៅមាតិកាចម្បងតើបញ្ហាប្រឈមអ្វីខ្លះដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ត្រូវតែដោះស្រាយបន្ត?
ផ្សាយឡើងវិញ៖ តើបញ្ហាប្រឈមអ្វីខ្លះដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ត្រូវតែដោះស្រាយបន្ត?
នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជា ប្រធានអាស៊ានប្ដូរវេនពីប្រទេសព្រុយណេសម្រាប់ឆ្នាំ២០២២ហើយ។ អ្នកវិភាគលើកឡើងថា ក្នុងអាណត្តិលោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ាននេះ គឺនៅស្របពេល មានបញ្ហាប្រឈមជាច្រើន ដែលអាស៊ានមិនទាន់ដោះស្រាយបាន។ តើបញ្ហាប្រឈមអ្វីខ្លះ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ត្រូវតែដោះស្រាយបន្ត?
វាគ្មិនចូលរួមបកស្រាយលើប្រធានបទនេះ៖
បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក វណ្ណ ប៊ុណ្ណា អ្នកស្រាវជ្រាវនៃ វិទ្យាស្ថានកម្ពុជា សម្រាប់កិច្ច សហប្រតិបត្តិការ និងសន្តិភាព។