រំលងទៅមាតិកាចម្បងមន្ត្រី និងសកម្មជនបក្សប្រឆាំងសុខចិត្តធ្វើការសំណង់នៅប្រទេសថៃ ក៏មិនក្បត់ឆន្ទៈរាស្រ្ត
អ្នកនយោបាយមួយក្រុមនៃគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួន នៅប្រទេសថៃនាំគ្នាធ្វើការងារសំណង់ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
ទោះបីជា ក្លាយជាកម្មករសំណង់ ក៏មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះ នៅតែរក្សាជំហរមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត និងត្រៀមខ្លួនវិលចូលស្រុកវិញដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។