តុលាការ​បន្ត​សួរ​ដេញ​​ដោល​ លោក​ កឹម​ សុខា​ ជុំវិញ​ការ​បង្កើត​​គណបក្ស​​សង្គ្រោះជាតិ​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ ពុធ​ ទី២៦​ កុម្ភៈ​ បាន​បន្ត​សវនាការ​កាត់ក្តី​ សំណុំ​រឿង​លោក​ កឹម​ សុខា​ ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ការបង្កើត​ គណបក្ស​សង្គ្រោះ​ ជាតិ​ ដែល​ចេញពី​សម្ព័ន្ធភាព​នយោបាយ​ រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​ សម​ រង្ស៊ី​។