សភា​សហភាព​អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ស្ដីពី​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ១៣ ខែ កញ្ញា​បាន​អនុម័ត​សេចក្ដី​សម្រេច​ ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ ជា​ពិសេស​ករណី​លោក កឹម សុខា​ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ។ សេចក្ដី​សម្រេច​នេះ ​នឹង​ឈាន​ទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​មាន ២៨ ប្រទេស ចាត់​វិធាន​ការ​ចាំ​បាច់​នានា​ ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្តា​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។