សំភាស​មន្ត្រីបក្ស​ប្រឆាំង​ជុំវិញ​ការ​ធ្វើ​ទារុណកម្ម​សកម្មជន​ដី​ធ្លី​ម្នាក់​ស្លាប់

មន្រ្តីបក្សប្រឆាំងបានស្នើអោយតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាយកចិត្តទុកដាក់ តាមដាន និងរាយការណ៍ពីករណីអាជ្ញាធរ នៃរបបក្រុងភ្នំពេញ បានធ្វើទារុណកម្មអ្នកជាប់ឃុំក្នុងរឿងជម្លោះដីធ្លីម្នាក់ រហូតស្លាប់ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការអោយរបប លោក ហ៊ុន សែន ស៊ើបអង្កេតករណីនោះដោយតម្លាភាព។