វីដេអូ

ក្បួន​ធម្មយាត្រា​ថ្ងៃទី៦ ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​ខេត្តពោធិ៍សាត់

2023-02-06

ក្បួន​ធម្មយាត្រា​ដឹក​នាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ធ្វើ​ដំណើរ​ជិត​ដល់​ទី​រួម​ខេត្ត​ពោធិ៍សាត់​ហើយ នៅ​ថ្ងៃទី៦កុម្ភៈ។ បើ​ទោះ​បី​ជា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល​ និង​លួច​ថត​រូប​អ្នក​ចូល​រួម​ធម្មយាត្រា​ក្ដី ក៏​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ នៅ​តែ​គាំទ្រ​ដល់​ក្រុម​ធម្មយាត្រា​ដដែល។ អតីត​ចាងហ្វាង​កាសែត​សម្រែក​យុត្តិធម៌​អ្នកស្រី ពេជ្រ សុវណ្ណ ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចរចា​គ្នា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដើម្បី​កម្ពុជា​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ៕