អ្នក​វិភាគ​រិះគន់សារ​ "អរគុណ​សន្តិភាព" របស់​លោក​ ហ៊ុន សែន

អ្នកវិភាគនិងសកម្មជនរបស់គណបក្សប្រឆាំងរិះគន់លោក ហ៊ុន សែន ដែលផ្ដើម បង្ហោះសារលើហ្វេសប៊ុក "អរគុណសន្តិភាព"។ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ថា ការប្រើពាក្យអរគុណសន្តិភាពនេះ គ្រាន់តែជាការបិទបាំង នយោបាយខ្មៅកខ្វក់ របស់លោក ហ៊ុន សែន ក្នុងការបន្តអំណាច របស់ខ្លួនប៉ុណ្ណោះ។ លោកថាស្ថានការណ៍សព្វថ្ងៃមិនមែនជាសន្តិភាពពេញលេញ ដែលពលរដ្ឋមាន សេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តនោះទេ។