ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​មួយ​ចំនួន​ដេក​យាម​វត្ត​ដោយ​បារម្ភ​អាជ្ញាធរ​វៀតណាម​​ចាប់​ខ្លួន​​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក​

​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ជាង​ ២០នាក់​បន្ត​ដេក​យាម​វត្ត​ប្រជុំ​ពល​មង្គល​បូរី ​ឬ​ហៅ​ថា​ វត្តទ្រនំសេក ដោយ​បារម្ភ​ថា​​អាជ្ញាធរ និង​ព្រះសង្ឃ​​វៀតណាម​​ចាប់​ខ្លួន​​ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក។ ការ​ព្រួយ​បារម្ភ​នេះ ​ក្រោយសមាគម​ពុទ្ធសាសនា​របស់​រដ្ឋាភិបាល​វៀតណាម​​ បាន​ដឹក​នាំ​មន្ត្រី​សង្ឃ​វៀតណាម​ និង​អាជ្ញាធរ​ទៅ​​ប្រកាស​ដក​ហូត​សិទ្ធិព្រះចៅ​អធិការ​វត្ត​ និង​ព្រះសង្ឃ​ផ្សេង​​ទៀត​​គង់​នៅ​ខេត្ត​លង់​ហោរ​​ ឬ​វៀតណាម​​ហៅ​ថា​ វិញឡុង​ (Vinh Long) ​កាល​ថ្ងៃទី៣ធ្នូ។​​