តើ​រដ្ឋាភិបាល​គួរ​ជួយអ្វីខ្លះ ដល់​ពលករ​ខ្មែរ​នៅ​ប្រទេសថៃ ដែល​កំពុង​ឆ្លង​ជំងឺ​កូវីដ១៩?

ពលករខ្មែរ​ ធ្វើការ​នៅ​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង ខេត្តសាមុតប្រាកាន (Samut Prakan) ប្រទេសថៃ កំពុង​ព្រួយ​បារម្ភ​ពី​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ក្រោយ​ពេល​មាន​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​មាន​អ្នក​ឆ្លង​ជាច្រើន​នាក់​ទៀត​នៅក្នុង​រោងចក្រ​ជា​បន្តបន្ទាប់។ ពួកគាត់​មួយចំនួន​ត្រូវ​បាន​គ្រូពេទ្យ​ថៃ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខ្លះ​ដេក​ឈឺ​នៅ​តាម​បន្ទប់​ជួល និង​ខ្លះ​ទៀត​កំពុង​ដេក​ទន្ទឹង​រងចាំ​លទ្ធផល​តេស្ត​រក​មេរោគ​នេះ។ ចំណែក​ពលករ​មួយចំនួន​ទៀត​វិញ​បាន សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ដោយ​លួចលាក់ និងទាំង​ប្រថុយប្រថាន ហើយ​​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ថៃ​ចាប់​បាន​ជា​បន្តបន្ទាប់ ដោយសារ​តែ​ក្ដី​ភ័យខ្លាច​ពី​ការ​ឆ្លង​រាលដាល​​ជំងឺ​នេះ។ តើ​ពួកគាត់​ត្រូវ​ការ​ជំនួយ​អ្វី​ខ្លះ​ក្នុង​គ្រា​អាសន្ន​នេះ? អ្នកស្រី ខែ សុណង សម្ភាសពលក​ខ្មែរលោក ថោង សំណាង និងមន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា អំពីរឿងនេះដូចតទៅ៖