កូដករណាហ្គាវើលដ៍ប្តេជ្ញាធ្វើកូដកម្មទាមទារសិទ្ធិការងារ ដើម្បីជាប្រយោជន៍ដល់កម្មករទូទៅ

កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ខកចិត្ត​នឹង​​​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ ជាមួយ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ ប៉ុន្តែ​បែរជា​ចោទ​ពួកគេ​ថា​ ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់​ទៅ​វិញ។ កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា ម៉ម សុវុឌ្ឍិន អះអាង​ថា​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ ទាមទារ​សិទ្ធិ​ការងារ​ និង​សិទ្ធិ​សហជីព​នៅ​កន្លែង​ធ្វើការ​ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​នៅ​ក្រុមហ៊ុន​ផ្សេង​ទៀត​ កុំ​អោយ​ថៅកែ​រំលោភ​បំពាន​សិទ្ធិ​ពួក​គេ នៅ​កន្លែង​ធ្វើការ៕ សូមលោកអ្នកនាង ស្តាប់ការលើកឡើងរបស់កូដករកញ្ញា ម៉ម សុវុឌ្ឍិន អំពីរឿងនេះ៖