ប្រវត្តិ ទឹកដីកម្ពុជាក្រោម

កាលពីថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ប្រគល់​អោយ​វៀតណាម​គ្រប់គ្រង​ជា​ផ្លូវការ។ បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​កាន់កាប់ ទឹកដី​ខ្មែរ​ហើយ វៀតណាម​បាន​ផ្លាស់​ប្តូរ​គ្រប់យ៉ាង​ដែល​ជា​ខ្មែរ ទៅ​​ជា​វៀតណាម​ទាំងអស់ ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្តូរ​ឈ្មោះ​ខេត្ត ស្រុក ឃុំ ភូមិ​ខ្មែរ ឱ្យ​ទៅ​ជា​ឈ្មោះ​វៀតណាម និង​ផ្លាស់​ប្តូរ​នាម​ត្រកូល​ខ្មែរ ឱ្យ​ទៅ​ជា​វៀតណាម​ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម នៅ​តែ​ខិតខំ​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រខ្មែរ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​ បើ​ទោះបីជា​មាន​ការ​គាបសង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ក្តី។ សូមលោកអ្នកនាង ទស្សនា​វីដេអូ​ប្រវត្តិ​ខ្មែរ​កម្ពុជា​ក្រោម ដែលរៀបចំដោយលោក ជុន ច័ន្ទបុត្រ​ដូចតទៅ៖