វីដេអូ

ណាហ្គាវើលដ៍​ជាក្រុមហ៊ុនលំដាប់ផ្កាយ៧ខាង «រំលោភ» សិទ្ធិកម្មករ

2023-09-21

ក្រុម​កូដករ​ណាហ្គាវើលដ៍ ​(​NagaWorld​) ​ប្រមាណ​៣០​នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២០​កញ្ញា ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ ដែល​អូស​បន្លាយ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ទទូច​ឱ្យ​ដោះលែង​ប្រធាន​សហជីព​របស់​ខ្លួន​។ ក្រៅ​ពី​ទូង​ស្គរ និង​ស្រែក​រក​យុត្តិធម៌​ដូច​រាល់​ដង ការ​តវ៉ា​លើក​នេះ ពួក​គាត់​បាន​កាន់​ផ្កាយ​ធ្វើ​ពី​ក្រដាស​ចំនួន​៧​គ្រាប់ ដើម្បី​បង្ហាញ​ថា ណាហ្គាវើលដ៍​ជា​ក្រុមហ៊ុនរំលោភ​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ​តាម​អំពើ​ចិត្ត ធ្វើ​បាប​កម្មករ​។