ចៅ​ក្រម​លើក​ពេល​ប្រកាស​សាល​ក្រម​ករណី​អតីតអ្នក​យកព័ត៌​មាន​អាស៊ី​សេរី

អតីតអ្នកយកពត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ខកចិត្តដែលសាលាដំបូងរាជធានីភ្នំពេញលើកពេល ប្រកាស សាលក្រមទៅថ្ងៃក្រោយវិញ។ លោក យាង សុធារិន្ទ ថ្លែងថា ការអូសបន្លាយពេលវេលាកាន់តែវែង ធ្វើឱ្យសិទ្ធិសេរីភាពរបស់ លោកបន្តស្ថិតក្រោមការរឹតត្បិត។