វីដេអូ

លោក ហ៊ុន ម៉ាណែត ឈប់ឱ្យក្រុមមន្រ្តី «ស្ថិតក្រោមបញ្ជា» ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើបាបកម្មករ

2023-12-08

ក្រុមកូដករជាង ៣០ នាក់ បន្តចេញតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ កាលពីថ្ងៃរសៀលថ្ងៃទី ០៧ ធ្នូ ដើម្បីជំរុញឱ្យនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឈប់ឱ្យក្រសួងស្ថាប័នរដ្ឋ បំពេញការងារតាមខ្សែញាក់ ពីថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ហើយមកធ្វើបាបកម្មករខ្មែរគ្នាឯង។ ពួកគាត់បានចោទក្រសួងស្ថាប័នមួយចំនួន ដែលស្ថិតក្រោមការញាក់ខ្សែពីថៅកែណាហ្គាវើលដ៍នៅខាងក្រោយខ្នង រួមមាន ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ក្រសួងកិច្ចការនារី សាលារាជធានីភ្នំពេញ តុលាការ និងស្នងការនគរបាលរាជធានីពេញជាដើម។