វីដេអូ
តស់! មកមើលសភាអឺរ៉ុបបោះឆ្នោតឱ្យសើរើ EBA ៨០% និងដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា
2024-12-01
សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានអនុម័តសេចក្តីសម្រេចថ្មីមួយស្តីពីការកាន់តែរួមតូចទៅៗនៃលម្ហសង្គមស៊ីវិលនៅកម្ពុជា ជាពិសេសករណីអង្គការ សង់ត្រាល់ (CENTRAL)។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៤៩២, សំឡេងប្រឆាំង ៥, និងសំឡេងអនុប្បវាទ ១០២ ក្នុងចំណោមសមាជិកសភាអឺរ៉ុបដែលចូលរួមបោះឆ្នោតទាំងអស់ ៥៩៩ សំឡេង។ សេចក្តីសម្រេចនេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។ សូមទស្សនាវីដែអូខ្លីបង្ហាញពីសមាជិកសភាអឺរ៉ុបបោះឆ្នោតអនុម័តសេចក្តីសម្រេចនេះ៕