តើគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាចស្ដារសេដ្ឋកិច្ចបានដែរ ឬទេ?

រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​សម្រាប់​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។ គោលនយោបាយ​នេះ ឈរ​លើ​គោលការណ៍​រក្សា​បាន​នូវ​តុល្យភាព​រវាង​សកម្មភាព​សង្គម សេដ្ឋកិច្ច និង​ការ​ធានា​សុវត្ថិភាព និង​សុខភាព​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ អាច​ធ្វើ​ដំណើរ​បាន​ទូទាំង​ប្រទេស​ប្រកប​ដោយ​សុវត្ថិភាព។ តើ​សង្គម​ស៊ីវិល​យល់ឃើញ​យ៉ាងណា​ដែរ ជុំវិញ​ការ​បើក​ប្រទេស​ឲ្យ​មាន​ដំណើរការ​ទេសចរណ៍​ឡើង​វិញ​នេះ? វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុអាស៊ីសេរី៖ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​ប្រធាន​សមាគម​មគ្គុទេសក៍​ភាសា​ចិន​កម្ពុជា លោក ទៀ គីឡេង។