តើការចូលរួមការពារបឹងធម្មជាតិ គឺជាបទល្មើស ដែរឬទេ?

សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​តវ៉ា​ការពារ​បឹង​តាមោក​ កាលពី​ខែ​កញ្ញា​ ឆ្នាំ២០២០។ អ្នក​ទាំង​បី​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ ក្នុង​ចំណោម​នោះ កញ្ញា ឡុង គន្ធា ត្រូវស្គាល់​ថា​ជា​អ្នក ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បឹង​តាមោក​ ដោយ​ប្រកាស​ថា​នាង​នឹង​ដើរ​ទៅ​ផ្ទះ​លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សាកសួរ​ពី​ផែន​ការ​របស់​រដ្ឋាភិបាល​រឿង​លុប​បឹង​តាមោក​នេះ។ កញ្ញា​មិន​ត្រឹម​តែ​មិន​បាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ទេ ​កញ្ញា​ថែម​ទាំង​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ពីព្រោះ​រឿង​នេះ​ទៅ​វិញ។ តើ​មាន​រឿង​អ្វីខ្លះ​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បឹង​តាមោក​នេះ? តើ​ការ​ចូលរួម​ការពារ​បឹង​គឺ​ជា​បទ​ល្មើស ដែរ​ឬ​ទេ? សូម​លោក​អ្នក​នាង​ទស្សនា​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ​ដូចតទៅ៖ ************************* ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប (YouTube) www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1 #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា