វីដេអូ

លោក ស៊ុន ចន្ធី ចេញលិខិតសុំទោសលោក ហ៊ុន ម៉ាណែត «ជាការពិត» តែ «មិនមែនជំហរគណបក្សកម្លាំងជាតិ»

2024-06-18

ប្រពន្ធប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន អះអាងកាលពីថ្ងៃទី១៦ ខែមិថុនាថា លិខិតសរសេរចេញពីពន្ធនាគារសុំទោសទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ជាលិខិតពិតរបស់លោក ស៊ុន ចន្ធី ប៉ុន្តែអ្នកស្រីថា ប្ដីអ្នកស្រីមិនបានបញ្ជាក់លម្អិតជុំវិញលិខិតនោះទេ។ ចំណែកទីប្រឹក្សាបក្សកម្លាំងជាតិវិញបញ្ជាក់ថា លិខិតនោះ មិនឆ្លុះបញ្ចាំងជំហរគណបក្សនេះឡើយ។