អាជ្ញាធរបង្ក្រាបដោយហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ក្នុងពេលពួកគេតវ៉ារកដំណោះស្រាយពីថៅកែ

កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានឡោមព័ទ្ធនិងរុញច្រានដោយហិង្សាលើក្រុមបុគ្គលិកណាហ្គាវើលដ៍ (៩៤នាក់)មិនឲ្យធ្វើកូដកម្មដោយសន្តិវិធីនៅខាងមុខក្រុមហ៊ុន នៅថ្ងៃទី២៣ ខែឧសភា។ ដូចសព្វមួយដង អាជ្ញាធរ បានវាយទាត់ធាក់រុញច្រានកូដករទាំងនោះឲ្យឡើងឡានក្រុង ដើម្បីដឹកយកទៅទម្លាក់ចោលនៅជាយក្រុងភ្នំពេញ ដោយមិនខ្វល់អំពីសម្រែកទាមទារយុត្តិធម៌ និងក្តីអាណិត្តិរបស់ក្រុមកូដករទាំងនោះទេ។