វីដេអូ
តើមេដឹកនាំត្រកូលហ៊ុនពិតជាមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ?
2025-01-23
អ្នកឃ្លាំមើល សង្កេតឃើញថា នៅមានរឿងមួយចំនួន ដែលមេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុន ព្យាយាមលាក់បាំងពីតម្រុយសំខាន់ៗ នៅពីក្រោយករណីឃាតកម្មលើលោក លិម គិមយ៉ា បន្ទាប់ពីអាជ្ញាធរថៃបានកំណត់ពីអត្តសញ្ញាណជនសង្ស័យ គឺជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា។ ពួកគាត់លើកឡើងថា ក្នុងករណីឃាតកម្មនេះ រដ្ឋាភិបាលកម្ពុជាហាក់មានភាពកំសាក ដោយបានត្រឹមតែនិយាយបដិសេធ ប៉ុន្តែ មិនបើកការស៊ើបអង្កេត និងបង្ហាញភស្តុតាងលម្អិតមកបញ្ជាក់ឡើយ។ 👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/J23nT7VkDYU