រំលងទៅមាតិកាចម្បងតើពលរដ្ឋគួរធ្វើយ៉ាងណាដើម្បីអប់រំផ្លូវចិត្ត និងសម្របខ្លួន ក្នុងពេលបិទខ្ទប់នេះ?
ក្នុងពេលអាជ្ញាធរបិទខ្ទប់ មិនឲ្យពលរដ្ឋធ្វើដំណើរនៅក្នុងតំបន់ពួកគេរស់នៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ ពលរដ្ឋភាគច្រើនកំពុងបារម្ភពីការខ្វះស្បៀងអាហារ បូករួមទាំងវិធានការដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល។
ការឲ្យនៅតែក្នុងផ្ទះ មិនបានធ្វើសកម្មភាពសង្គមនានា គឺជាការផ្លាស់ប្ដូរទម្លាប់របស់ពួកគាត់ទាំងស្រុង ក្នុងរយៈ ពេលខ្លីនេះ។ វិធានការរបស់រដ្ឋាភិបាលនេះ ក៏បានបណ្តាលឲ្យពួកគាត់មានបញ្ហាផ្លូវចិត្ត និងធុញថប់យ៉ាងខ្លាំង។